សាររបស់ប្រធានក្រុមហ៊ុន

សាររបស់ប្រធានក្រុមហ៊ុន

ដើម្បីបំពេញតម្រូវការរបស់ប្រទេសជប៉ុនដែលមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនមនុស្សចាស់ ក្រុមហ៊ុន Sanyo Fukushikai Social Welfare Corporation យើងខ្ញុំត្រូវបានបង្កើតឡើងក្នុងឆ្នាំ1998 ហើយយើងបានដាក់ទីតាំងការិយាល័យកណ្តាលរបស់យើងនៅទីក្រុងកាដូម៉ា ក្នុងខេត្តអូខាកា ហើយក្រុមហ៊ុនយើងខ្្ញុំបានបើកឲ្យដំណើរការមជ្ឈមណ្ឌលពិសេសសម្រាប់ថែទាំមនុស្សចាស់ ដោយមានគោលបំណងជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់។

តាំងពីពេលនោះមក យើងបាននឹងកំពុងដំណើរការក្នុងទីតាំងចំនួន11នៅទូទាំងតំបន់កាន់សៃ ដោយយើងសូមថ្លែងអំណរគុណចំពោះការយោគយល់ សហការ និងគាំទ្រពីសំណាក់អតិថិជនរបស់យើង និងប្រជាជនទូទៅក្នុងតំបន់។

ក្នុងឆ្នាំនេះ យើងនឹងសម្រេចគោលបំណងរបស់យើង ដោយយើងនឹងបើកឲ្យដំណើរការទីតាំងថ្មីតំបូងក្នុងទីក្រុងតូក្យូ ដែលទីតាំងថ្មីនេះមានឈ្មោះថា Special Elderly Nursing Home Prime Gardens Koenji ក្នុង Suginami Ward ក្នុងខែវិច្ឆិការ ឆ្នាំ 2020 ខាងមុខនេះ។

ក្នុងនោះផងដែរ នៅក្នុងឆ្នាំ2018 និង 2019 ក្រុមហ៊ុន Sanyo Fukushikai បានបើកឲ្យដំណើរការមជ្ឈមណ្ឌលថែទាំកុមារចំនួន 2 ទីតាំង ដើម្បីសម្រេចឲ្យបាន នូវ​គោលដៅរបស់យើងមួយផ្សេងទៀត ក្នុងការលើកកម្ពស់សុខមាលភាពរបស់កុមារ។

យើងខ្ញុំនៅក្នុង Sanyo Fukushikai មានជំហរផ្តោតសំខាន់លើការគោរពសិទ្ធិមនុស្ស មានគោលដៅចំបងធ្វើយ៉ាងណាសម្រេចឲ្យបាននូវសង្គមដ៏ភ្លឺត្រចះមួយ ដល់អតិថិជនរបស់យើង ដោយក្នុងនោះរួមមានជនចាស់ជរា និងពិការ ដើម្បីឲ្យពួកគាត់រស់នៅប្រកបគ្នា (ដោយធម្មតា)។ យើងព្យាយាមផ្តល់ជូននូវសេវាកម្មដ៏គួរជាទីពេញចិត្ត ក្នុងការមើលថែទាំកុមារ និងមនុស្សចាស់។

បាវចនារបស់យើងគឺ “សេចក្តីសុខខាងផ្លូវចិត្ត ផាសុខភាព និងសុវត្ថិភាព” ហើយរូបសញ្ញារបស់យើងគឺ mitsuba (ប្រភេទជីម៉្យាងរបស់ជប៉ុនមានស្លឹក3) បញ្ជាក់អំពីគោលដៅទាំង 3 របស់យើង។ យើងទំាងអស់គ្នាមានការតំាងចិត្តខ្ពស់ដើម្បីធ្វើយ៉ាងណាឲ្យគោលដៅទាំងនេះក្លាយជាការពិត។

លើសពីនេះទៅទៀត រូបសញ្ញាក្រុមហ៊ុនរបស់យើងមាន3ពណ៌រួមបញ្ចូលគ្នា ក្នុងនោះពណ៌ក្រហមតំណាងឲ្យភាពកក់ក្តៅ និងការតាំងចិត្តរបស់អតិថិជន ពណ៌សតំណាងឲ្យការទទួលស្គាល់ពីសំនាក់សហគមន៍ ព្រមទាំងបុគ្គលិកស្ថាប័នសាធារណៈនានា និងពណ៌បៃតងតំណាងឲ្យការលូតលាស់ និងប្រភពថាមពលនៃបុគ្គលិករបស់យើង។ ដោយផ្អែកលើកត្តាទាំង 3 នេះ យើងនឹងសម្រេចឲ្យបាននូវបេសកកម្មរបស់យើងក្នុងការលើកកម្ពស់សុខមាលភាពរបស់មនុស្សចាស់ជរា ដោយចាប់ផ្តើមពីអតិថិជនរបស់យើង និងបន្ទាប់មកពង្រីកទៅកាន់សហគមន័ខ្នាតធំ។

Mikio Suga

SANYO-FUKUSHIKAI
Chairman
MIKIO SUGA

Corporate introduction

Management entity SANYO-FUKUSHIKAI
Address 19-25, Kuwazai-cho, Kadoma-shi, Osaka, 571-0035, Japan
Phone number +81-72-882-3333(main)
Fax number +81-72-885-6118
Chairman MIKIO SUGA
Opening date April 1998